ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍អូឡាំពិកជាប្រវត្តិសាស្រ្តនៅទីក្រុងតូក្យូបិទបញ្ចប់ជាផ្លូវការ

ជប៉ុន៖ ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានប្រារព្ធពិធីបិទការប្រកួតជាផ្លូវការ នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ នាពហុកីឡដ្ឋានជាតិ ស្ថិតនៅទីក្រុងតូត្យូផ្ទាល់។

ការប្រកួតព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុននេះ អាចចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបង្អស់នៃចលនាកីឡាអូឡាំពិក ដែលត្រូវបានរៀបចំឡើងក្នុងបរិបទនៃវីរុសរាតត្បាតសកល កូវីដ-១៩។ ជប៉ុនជាម្ចាស់ផ្ទះ បានជម្នះនូវឧបសគ្គជាច្រើនរួមមាន ការប្រឈមមុខនឹងប្រជាជនដែលទាមទារមិនឱ្យមានការរៀបចំការប្រកួតក្នុងអំឡុងពេលប្រទេសកំពុងជួបវិបត្តិ ការទទួលស្វាគមន៍ប្រតិភូ អត្តពលិក រាប់ម៉ឺននាក់ មកពីជាង ២០០ប្រទេស និងដែនដី ដោយត្រូវអនុវត្តវិធានការសុខាភិបាលតឹងតែងបំផុត រួមជាមួយការជម្នះរៀបចំព្រឹត្តិការណ៍នេះឱ្យខានតែបាន បើទោះក្នុងលក្ខខណ្ឌការប្រកួតបិទទ្វារយ៉ាងណាក្តី។

ក្នុងពិធីបិទការប្រកួតអូឡាំពិកម្សិលមិញនេះ ក៏មាននូវការទទួលទង់អូឡាំពិកបន្តពីប្រទេសបារាំង ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកបន្ត ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានថ្លែងនូវការស្វាគមន៍ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ជាទីក្រុងសម្រាប់ទទួលការប្រកួតអូឡាំពិក នារយៈពេល ៣ឆ្នាំខាងមុខទៀត។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍តារាងមេដាយអូឡាំពិកវិញ សហរដ្ឋអាមេរិក បានបញ្ចប់ក្នុងនាមជាប្រទេសឈ្នះមេដាយច្រើនជាងគេបង្អស់ រួមមានមេដាយមាស ៣៩ គ្រឿង ប្រាក់ ៤១ សំរិទ្ធ ៣៣ សរុប ១១៣ មេដាយ តាមពីក្រោយដោយចិន ឈរនៅលេខ ២ ឈ្នះមេដាយមាស ៣៨ គ្រឿង ប្រាក់ ៣២ សំរិទ្ធ ១៨ សរុប ៨៨ គ្រឿង និងទី ៣ ម្ចាស់ផ្ទះជប៉ុន មេដាយមាស ២៧ គ្រឿង ប្រាក់ ១៤ សំរិទ្ធ ១៧ សរុប ៥៨ គ្រឿង។ ជួបគ្នាសារជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤!

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក