ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកសភាអញ្ជើញទៅស្បថនៅព្រះបរមរាជវាំងរសៀលនេះ

ភ្នំពេញ៖ សមាជិកសភាជាប់ឆ្នោតទាំង១២៥ បានអញ្ជើញធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងនៅរសៀលម៉ោង២រសៀល ថ្ងៃទី២១ ខែសីហា នេះបន្ទាប់ពីត្រូវបានប្រកាសពីសមភាពក្នុងសភាជាតិកាលពីព្រឹកមិញ។

សមាជិកសភាទាំង ១២៥រូបធ្វើដំណើរចេញពីរដ្ឋសភាជាតិឆ្ពោះទៅព្រះបរមរាជវាំងជាទីដែលសមាជិកទាំងអស់ធ្វើសម្បថនៅចំពោះព្រះភ័ក្រព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី។

យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៨២ថ្មី បានតម្រូវឱ្យតំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

ក្នុងការសច្ចាប្រណិធានសមាជិកសភាទាំងអស់បានធ្វើការសច្ចាប្រណិធានចំពោះព្រះភ័ក្រព្រះមហាក្សត្រដោយប្ដេជ្ញាគោរពនូវរដ្ឋធម្មនុញ្ញបម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនគតនូវផលប្រយោជន៍ជាតិ ប្រជាជន និងមាតុភូមិកម្ពុជា។ សមាជិកសភាប្ដេជ្ញាការពារបូរណភាពជាតិព្រំដែនទាំងទឹកនិងគោក មិនអនុញ្ញាតឱ្យមានតំបន់អបគមន៍ មិនបម្រើប្រយោជន៍បរទេស ដោះស្រាយបញ្ញាជាតិដោយសន្តិវិធីគ្មានហិង្សា ហ៊ានប្រឆាំងនូវការឈ្លានពានពីបរទេស ប្រឆាំងនូវអំពើពុករលួយ អយុត្តិធម៌សង្គម និងគោរពជានិច្ចនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម និងគោរពនូវសិទ្ធិមនុស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក