ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការកំពូលភ្លាមៗ ប្រសិនបើគាត់មកដល់ប្រទេសថៃនៅថ្ងៃអង្គារ៍ស្អែកនេះ

ថៃ៖ ក្រុមមន្ត្រីប៉ូលីសថៃ នឹងធ្វើការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ភ្លាមៗនៅពេលដែលគាត់ត្រឡប់មកដល់ប្រទេសថៃ តាមរយៈអាកាសយានដ្ឋានដុនមឿងនៅថ្ងៃអង្គារស្អែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation។

ផែនការត្រៀមនៃការចាប់ខ្លួនលោក ថាក់ស៊ីន ដោយប៉ូលិស និងនាយកដ្ឋានកែតម្រូវថៃនេះ ក្រោយទទួលបានដំណឹងពីកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra បានសរសេរនៅលើ twitter របស់លោកស្រីថា៖ «ថ្ងៃអង្គារ ទី២២ ខែសីហា ម៉ោង៩ព្រឹក នៅដុនមឿង ដើម្បីទៅទទួលឪពុកថាក់ស៊ីន»។

យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោងតុលាការកំពុងធ្វើការ គាត់នឹងត្រូវបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូល សម្រាប់អ្នកកាន់ការិយាល័យនយោបាយ មុនពេលដែលមន្ត្រីនាយកដ្ឋានកែប្រែបញ្ជូនទៅពន្ធនាគារ Remand នៃទីក្រុងបាងកក។

ទន្ទឹមនោះ ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្រោយម៉ោងតុលាការ គាត់នឹងត្រូវគេនាំទៅប៉ុស្ដិ៍ប៉ូលីស ជាកន្លែងដែលលោកនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន មុនពេលដែលលោកត្រូវបាននាំទៅតុលាការកំពូលនៅព្រឹកបន្ទាប់។

ប្រភពដដែលឱ្យដឹងទៀតថា នៅពេលលោក ថាក់ស៊ីន មកដល់ទឹកដីប្រទេសថៃ លោកនឹងត្រូវប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួន ហើយបន្ទាប់មកនឹងនាំទៅកាន់ប៉ុស្តិ៍ប៉ូលីសដុនមឿង ដើម្បីធ្វើកំណត់ហេតុចាប់ខ្លួន ហើយលោកនឹងត្រូវនាំខ្លួនទៅកាន់ផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូល។

គួរឱ្យដឹងដែរថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនិរទេសខ្លួនឯងនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ ក្នុងករណីសំខាន់ៗចំនួន៣ ប្រសិនបើគាត់ត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីរយៈពេល ១៥ឆ្នាំ ដែលលោករស់នៅនៅបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក