ភ្នំពេញ៖ តម្លៃសាំងលក់រាយក្នុងមួយលីត្រស្ថិតក្នុងតម្លៃ ចំនួន ៤ ៦៥០រៀល ពោលឡើងថ្លៃ ១០០រៀលបើធៀបនឹងរយៈពេល ១០ថ្ងៃមុន ចំណែកម៉ាស៊ូតនៅតម្លៃ ៤ ៧០០រៀលក្នុងមួយលីត្រដដែល សាំងម៉ាស៊ូតមានតម្លៃបែបនេះចាប់ពីថ្ងៃទី២១-៣១ ខែសីហា ឆ្នាំ២០២៣។
ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ៕