ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនមន្រ្តីពេទ្យជួរមុខ មន្ត្រីរាជការទូទាំងខេត្ត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទវ៉ាក់សាំង AstaZeneca ចំនួន ១៣៦០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទូទាំងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ  រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ទីតាំងនៃការវ៉ាក់សាំងដូសទី៣នេះ មាន២ទីតាំង៖ ទីតាំងទី១ សាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ និងទីតាំងទី២ សាលប្រជុំ (ធំ) គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថាការចាប់ផ្តើមមចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យបញ្ជូនវ៉ាក់សាំងដូសទី៣ ចាក់ជូនមន្រ្តីជួរមុខតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងសប្តាហ៍ទី២ នៃខែសីហានេះ ខណៈដែលកំពុងតែប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពេលពលករជាច្រើននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញ។ ការចាក់ដូសទី៣ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក