ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

សភាចាប់ផ្ដើមសម័យប្រជុំពេញអង្គជាលើកដំបូង សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋសភាជាតិកម្ពុជាបានចាប់ផ្ដើមបើកសម័យប្រជុំពេញអង្គជាលើកដំបូងសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

សមាជិកសភាទាំង ១២៥រូបបានមកដល់រដ្ឋសភានៅព្រឹកម៉ោង៨ ដោយបានថតរូបជាអនុស្សាវរីយ៍នៅមុខវិមានរដ្ឋសភាផងដែរ។

ពិធីនេះត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះបាទ បរមនាថ នរោត្តម សីហមុនី យាងបើកជាផ្លូវការ និងមានការដឹងឮពីឯកអគ្គរដ្ឋទូតនិងរាជទូតនៃបណ្ដាប្រទេសជាមិត្តនានាផងដែរ។

គួរឲ្យដឹងផងដែរថាតាមរយៈលទ្ធផលឆ្នោតផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអាសនៈបាន១២០ លើ ១២៥អាសនៈនៅក្នុងសភាជាតិ។

គណបក្សមួយទៀតដែលគ្រប់គ្រងអាសនៈនៅសភាគឺគណបក្សហ៊្វុនស៊ិនប៉ិចដែលកាន់កាប់បាន ៥អាសនៈ។

ទាំងគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសទទួលស្គាល់លទ្ធផលនេះឥតតវ៉ា។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីរៀបចំគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភាជាតិនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក