ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្អាកដឹកអ្នកដំណើរតាមកំពង់ចម្លងទាំង២ទីតាំងក្នុងថ្ងៃបើកសម័យប្រជុំដំបូងរដ្ឋសភាថ្ងៃទី២១-២២ សីហា

ភ្នំពេញ៖ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ នឹងត្រូវផ្អាកដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែសីហា ក្នុងថ្ងៃពិធិបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧។

យោងសេចក្ដីជូនដំណឹងរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅថ្ងៃទី១៩ សីហា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ(សុខា) ក្នុងពិធិបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម្មវិធី។

ដោយឡែក កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងត្រូវប្តូរទិសដៅចូលចតខាងភ្នំពេញដោយចូលចតនៅខាងជ្រោយចង្វារ(សុខា)វិញ។

ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញក៏ស្នើសុំឱ្យមានការយោគយល់ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ។

គួរឱ្យដឹងដែរថា ក្រៅពីផ្អាកកំពង់ចម្លងទាំង២ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរជាបណ្តោះអាសន្ននោះលើកំណាត់ផ្លូវចំនួន៤រួមមាន កំណាត់វិថីរដ្ឋសភា ចាប់ពីរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី និង កំណាត់វិថីសម្ដេច ហេង សំរិន ចាប់ពីវិថី សម្តេច ប៊ុន សែន រហូតដល់វិថីរដ្ឋសភា។ កំណាត់ផ្លូវលេខ៧៨ ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា ព្រមទាំងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវJICA ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក