ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ទាហានម្នាក់រងគ្រោះថ្នាក់ជាន់មីនស្លាប់នៅឧត្តរមានជ័យ

ឧត្តរមានជ័យ៖ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានឱ្យដឹងថានាយទាហានរងម្នាក់លោកព្រិន្ទបាលឯក ម៉ុយ ទឿម បានជាន់មីនផ្ទុះស្លាប់ក្នុងពេលដើរល្បាតការពារទីតាំង នៅចំណុចខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ អំឡុងពេលលោក ម៉ុយ ទឿម មានឋានៈជានាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ ទៅបន្ទោបង់នៅចំណុចខ្នងភ្នំដងរែកបានជាន់មីនប្រភេទK59 របស់សូវៀត បន្សល់ទុកមកតាំងពីសម័យសង្រ្គាម នៅលើភ្នំដងរែក។

មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចូលរួមការសោកស្ដាយចំពោះការបាត់បង់នេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផង ខណៈសាកសពលោក ម៉ុយ ទឿម ត្រូវបានបញ្ជូនមកធ្វើបុណ្យតាមប្រពៃណី នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក