ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវចំនួន៤ អំឡុងពេលប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើ ការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួនចាប់ពីវេលាម៉ោង៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ។

កំណាត់ផ្លូវដែលត្រូវបញ្ចៀសចរាចរជាបណ្តោះអាសន្ននោះរួមមាន កំណាត់វិថីរដ្ឋសភា ចាប់ពីរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី និង កំណាត់វិថីសម្ដេច ហេង សំរិន ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា។ កំណាត់ផ្លូវលេខ៧៨ ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា ព្រមទាំងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា។

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើនេះ យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ បន្ទាប់ពីផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក