ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

មន្ត្រីក្រសួងព័ត៌មានជាច្រើននាក់សម្តែងការដឹងគុណលោក ខៀវ កាញារីទ្ធ

ភ្នំពេញ៖ ខណៈនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយដែលលោក ខៀវ កាញារីទ្ធ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីក្រោមឱវាទរបស់លោកជាច្រើននាក់បានមកឈរនៅការិយាល័យរបស់លោកដើម្បីសម្តែងការដឹងគុណ និងគោរពជូនដំណើរលោកបន្តបេសកកម្មថ្មី។

លោក ខៀវ កាញារីទ្ធ ត្រូវបានមន្ត្រីក្រសួងព័ត៌មានរយនាក់សម្តែងការនឹករលឹកចងចាំជានិច្ចនូវពាក្យទូនា្មនប្រៀនប្រដៅ និងណែនាំតម្រង់ទិសរបស់លោក។

លោក ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានតាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្នមានរយៈពេល ១៩ឆ្នាំមកហើយ ពោលលោកកាន់តំណែងនេះចំនួន ៤អាណត្តិ។ មុនលោកក្លាយជារដ្ឋមន្ត្រីលោកបានកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន ២អាណត្តិពីឆ្នាំ១៩៩៣។

អគ្គនាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) លោកស្រី ឱរ លក្ខិណា បានសរសេរនៅក្នុងហ្វេសប៊ុកថា គោរពស្រឡាញ់លោក ខៀវ កាញារីទ្ធ មិនប្រែប្រួលឡើយ ដូចសុភាសិតលោកពោលថារស់នៅឲ្យគេស្រឡាញ់ ចាកចេញឲ្យគេស្រណោះ។

លោកស្រី បានរៀបរាប់ថា៖ «តួយ៉ាង ថ្ងៃនេះគ្រួសារព័ត៍មានបានសម្តែងការសប្បាយលាយឡំក្តីក្តុកក្តួល ស្រណោះលោកទាំងពីរ មុនចាកចេញពីកន្លែងការងារ ដែលលោកបានបំពេញលើវិស័យមួយនេះ ស្ទើពេញមួយជីវិតរបស់លោក»។

មិនមែនមានតែមន្ត្រីក្នុងក្រសួងព័ត៌មានប៉ុណ្ណោះទេ មន្ត្រីនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯណោះវិញ ក៏បានផ្តល់ជាកម្រងផ្កាគោរពជូនដំណើររដ្ឋមន្ត្រីការងារដែលនឹងលាលែងតំណែងទៅកាន់តំណែងថ្មីនៅថ្ងៃខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃដោយសម្តេចបានផ្តាំផ្ញើដល់មន្ត្រីគ្រប់ជាន់ថ្នាក់បន្តរួមគ្នា ទទួលខុសត្រូវ និងអនុវត្តកិច្ចការឱ្យបានល្អប្រសើរក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី។

គូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជារដ្ឋាភិបាលកម្ពុជាថ្មីអាណត្តិទី៧ ជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នឹងមានការរៀបចំសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះកុរណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក