ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) លើកទី១៩ នៅខេត្តសៀមរាប រយៈពេលពីរថ្ងៃបានបញ្ចប់ប្រកបដោយផ្លែផ្កា ដោយមាការចូលរួមពីស្ថាប័នប្រឆាំងអំពើពុករលួយទាំង១០ ប្រទេស។

កិច្ចប្រជុំលេខាធិការដ្ឋានលើកទី១៩ នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) បានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមដោយទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃកម្ពុជា និងជាប្រធានអាស៊ាន-ផេក។

កិច្ចប្រជុំនេះបានអនុម័តនូវកំណត់ហេតុកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៨ ក្រោមអាណត្តិម្ចាស់ផ្ទះរបស់ការិយាល័យប្រឆាំងអំពើពុករលួយ (ACB) នៃប្រទេសព្រុយណេដារ៉ូសាឡាម និងបានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (សកម្មភាពមួយនៅក្នុងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៥) បែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិកត្រូនិក និងបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយ (CAC) នៃប្រទេសទីម័រខាងកើត ដើម្បីចូលជាភាគីទី១១របស់អាស៊ាន-ផេក ក្រោយពេលដែលប្រទេសទីម័រខាងកើតទទួលបានសមាជិកភាពពេញសិទ្ធិជាសមាជិកទី១១ របស់អាស៊ាន។

ជាមួយគ្នានេះ កិច្ចប្រជុំបានស្ដាប់នូវបច្ចុប្បន្នភាពរាយការណ៍ដោយលេខាធិការដ្ឋានអាស៊ាន-ផេកស្ថិតក្រោមអាណត្តិជាម្ចាស់ផ្ទះរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា អំពីសេចក្ដីសង្ខេបនៃសកម្មភាពពាក់ព័ន្ធជាមួយអាស៊ាន-ផេក ដែល អ.ប.ព. បានចូលរួមក្នុងនាមជាអាស៊ាន-ផេក និងការជម្រាបជូន អំពីការត្រៀមរៀបចំ របាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់អាស៊ាន-ផេកសម្រាប់ផ្ញើជូនលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅមុនពេលបញ្ចប់អាណត្តិជាប្រធានរបស់ អ.ប.ព.។

អង្គប្រជុំឯកភាពរួមគ្នាបន្តដាក់របៀបវារៈដែលបានពិភាក្សាខាងលើ ដើម្បីយកទៅពិភាក្សា និងពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៩ ក្រោមអាណត្តិជាប្រធានរបស់អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។

ប្រតិភូអាស៊ាន-ផេកសម្ដែងនូវការថ្លែងអំណរគុណចំពោះ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្នុងនាមជាប្រធានស៊ាន-ផេក និងអរគុណចំពោះការគាំទ្រដ៏ធំធេងពីសំណាក់រាជរដ្ឋាភិបាលនៃកម្ពុជាដែលបានផ្ដល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅជូនដល់ប្រតិភូទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក