ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនបរទេសចំនួន ១ ០៣៨នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនបរទេសសរុបចំនួន ១ ០៣៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាដោយសារតែពួកគេបានរស់នៅ ធ្វើការនៅកម្ពុជាខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តិល្មើសច្បាប់។

តួលេខនេះត្រូវបានបញ្ជាក់ឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្រោមអធិបតីភាព រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សុខ ផល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានបណ្តេញជនបរទេសចំនួន ១ ០៣៨នាក់មកពី ២៦សញ្ជាតិចេញពីកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៥៤៩នាក់ ឥណ្ឌូណេស៊ីចំនួន ១៦៩នាក់ វៀតណាមចំនួន ១២៩នាក់ ថៃចំនួន ២៦នាក់ ម៉ាឡេស៊ី ២៥នាក់ និងជនជាតិបរទេសផ្សេងៗទៀត។ ពួកគេត្រូវបានបណ្តេញចេញក៏ព្រោះតែបានរស់នៅកម្ពុជាដោយខុសច្បាប់ និងផ្សេងទៀតបានប្រព្រឹត្តិល្មើសច្បាប់ជាដើម។

បើតាមលោកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុង១ឆមាស ឆ្នាំ២០២៣ នេះ កម្ពុជាបានអនុញ្ញាតឱ្យជនបរទេសចំនួនជិត៣សែននាក់បន្តរស់នៅកម្ពុជា ខណៈការផ្តល់ទិដ្ឋាកាចេញជាង ២ពាន់នាក់ និងផ្តល់ជូនជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាង ២សែន ៨ម៉ឺននាក់។

លោកបន្ថែមថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ មានជនបរទេសជិត ២៦ម៉ឺននាក់បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជា ខណៈការស្នើសុំនេះគឺមានការសហការគ្នាជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល បានជំរុញឱ្យនគរបាលអន្តោប្រវេសន៍ខិតខំកិច្ចការងាររបស់ខ្លួនឲ្យសកម្មបន្ថែមទៀត ក្នុងកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសន្តិសុខជាតិ។ លោកបន្តថា កិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមក បានល្អប្រសើរ ប៉ុន្តែនៅមានភាពចន្លោះប្រហោងដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឲ្យបានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក