ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្ថានទូតម៉ាឡេស៊ីបញ្ជាក់ថានឹងមិនលើកលែងចំពោះ Uncle Roger ដែលប្រើពាក្យសម្តីមើលងាយលើម្ហូបខ្មែរ

ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយបដិសេធ ចំពោះ YouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថាជា Uncle Roger ជនជាតិម៉ាឡេស៊ី ដែលប្រមាថមើលងាយលើម្ហូបអាហារខ្មែរ។

សេចក្ដីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ជាការឆ្លើយតបទៅកាន់ក្រសួងទេសចរណ៍កម្ពុជាដែលបានចេញសេចក្ដីថ្លែងការណ៍ឱ្យ Youtuber ខាងលើសុំទោសប្រជាជនកម្ពុជា ដែលបានមើលងាយ និងប្រៀបម្ហូបខ្មែរដែលបរិភោគប្រចាំថ្ងៃដូចជាកាកសំណល់អាហារប្រទេសថៃ ខណៈស្ថានទូតម៉ាឡេស៊ីសង្កត់ធ្ងន់ថាការលើកឡើងរបស់លោក Nigel Ng គឺជាការរារាំង និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពរបស់ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ស្ថានទូតម៉ាឡេស៊ីបញ្ជាក់ថែមទៀតថា ខ្លួនមិនលើកលែងចំពោះពាក្យសម្ដី ឬសកម្មភាពណាដែលបង្កគ្រោះថ្នាក់ និងក្ដៅក្រហាយដល់អ្នកដទៃឡើយ ដោយអះអាងថា នោះមិនមែនជាទស្សនៈរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យថា កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីដែលស៊ីជម្រៅ និងទូលំទូលាយ និងបានចែករំលែកនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជិតស្និទ្ធនឹងគ្នាក្នុងប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ខណៈពេលដែលបានភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាគោលការណ៍របស់អាស៊ាន។

គួរឱ្យដឹងដែរថា លោក Nigel Ng បានបង្ហោះឃ្លីបដោយបានមើលងាយរសជាតិម្ហូបអាហារខ្មែរ ក៏ដូចជាម្ហូបឡាវដែរនោះ នៅលើ Channel YouTube របស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក