ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលយកកោះចំនួន៧ បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង

ព្រះសីហនុ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកកោះចំនួន៧ ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង គឺកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ និងកោះម្នាស់ក្នុង និងសមុទ្រជុំវិញ បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមានផ្ទៃសរុប ៥២.៤៤៨ហិកតា ក្នុងនោះផ្ទៃដីមាន ៥.៣១១ហិកតា និងផ្ទៃទឹក ៤៧.១៣៧ហិកតា។

អនុក្រឹត្យនេះមានគោលបំណងដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ជាពិសេសលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

បើតាមអនុក្រឹត្យ តំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះមិនបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែកដើម្បីកាត់ឆ្វៀលផ្ទៃដីវីនិយោគ ដីលំនៅឋាន ដីស្រែចំការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក