ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឥណ្ឌូណេស៊ីឯកភាពទិញអង្ករពីកម្ពុជាចំនួនជាង ១២ម៉ឺនតោនក្នុងមួយឆ្នាំ

ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ីបានឯកភាពគ្នាឱ្យមានការៀបចំឡើងវិញនូវអនុស្សារណយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ ដោយប្រទេសឥណ្ឌណេស៊ីនឹងបញ្ជាទិញទិញអង្ករពីកម្ពុជាចំនួន ១២ម៉ឺន ៥ពាន់តោនក្នុងមួយឆ្នំាសម្រាប់សុពលភាព ៤ឆ្នាំ។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី លោក Pahala Nugraha Mansury រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួង និងគណៈប្រតិភូមកពីស្ថាប័នពាក់ព័ន្ធកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះ ប្រទេសកម្ពុជាបានពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ីជំរុញការបញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌណេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ឯកជន និងឯកជន (B2B)។ កម្ពុជាបានលើកទឹកចិត្តឱ្យមានអ្នកវិនិយោគឥណ្ឌណេស៊ីមកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ។

ជាមួយគ្នានេះភាគីកម្ពុជាបានលើកទឹកចិត្ត និងជំរុញ ឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគី ពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

ជាការឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។

ឥណ្ឌណេស៊ីបានឯកភាពទិញអង្ករកម្ពុជាចំនួន ១២៥ ០០០តោនក្នុងមួយឆ្នាំក្នុងរយៈពេល ៤ឆ្នាំទៅមុខនេះដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសផងដែរ។

ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ជាមធ្យមកសិករកម្ពុជាអាចផលិតស្រូវសរុបបាន ១២លានតោនក្នុងមួយឆ្នាំ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសជាប់លេខរៀងទី៨ដែលនាំចេញស្រូវអង្ករច្រើនជាងគេនៅលើពិភពលោក។

បើតាមលោក យ៉ង សាំងកុមារ កម្ពុជាក៏មានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតផង តាមរយៈគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្មគោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០លានដុល្លារដើម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។

គូសបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៣៦ម៉ឺនតោន និងស្រូវបានជាង ១លាន ៥សែនតោន។ ការនាំចេញស្រូវនិងអង្ករទៅទិសដៅចំនួន ៦៧ប្រទេសមានការថយចុះ ១៩,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក