វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ស្រូវជាង ៣ម៉ឺនហិកតាក្នុងខេត្តបាត់ដំបងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

បាត់ដំបង៖ គ្រោះរាំងស្ងួតមិនមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានធ្វើអោយប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបប្រមាណចំនួន ៣៤ ៤០២ហិកតា នៅស្រុកពីរផ្សេងគ្នា ក្នុងនោះមានស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរធនធានទឹក និងឧទុនិយមខេត្តបាត់ដំបង បន្ទាប់ពីបានដឹកនាំមន្រ្តីជំនាញ សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានចុះពិនិត្យវាយតម្លៃស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ឃើញថា ផលប៉ះពាល់ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ សរុបមានចំនួន ៣៤ ៤០២ហិកតា។

ក្នុងចំណោមស្រូវដែលរងផលប៉ះពាល់ ទាំង ៣៤ ៤០២ហិកតា ក្នុងនោះមានស្រុកមោងឫស្សីប៉ះពាល់សរុបចំនួន ៣១ ២០០ហិកតា ក្នុងផ្ទៃដីការងារអនុវត្តដាំដុះសរុបចំនួន ៦១ ៩៩៣ហិកតា និងស្រុកគាស់ក្រឡប៉ះពាល់សរុបចំនួន ៣ ២០២ហិកតា ក្នុងផ្ទៃដីការងារអនុវត្តដាំដុះសរុបចំនួន ១៤ ០៩៧ហិកតា។

របាយការណ៍ដដែលបានបង្ហាញថា តាមការផ្តល់ព័ត៌មានពីមន្រ្តីជំនាញ តំបន់នេះមិនមានភ្លៀងធា្លក់អស់រយៈពី២០ ទៅ ២៥ថ្ងៃមកហើយ ហើយកន្លងមកនេះនៅក្នុងស្រុកមោងឫស្សីពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្រកង្ហត ប្រព័ន្ធទំនប់បាសាក់ សំណង់ស្ទាក់ទឹកព្រែកជីក ប្រឡាយមេ ១៧មេសា និងស្ទឹងមោងឫស្សី (ស្ទឹងដូនទ្រី) ហើយមន្ទីរអាចសង្គ្រោះបានតែមួយចំនួនតូចប៉ុណ្ណោះ ដោយសារនៅក្នុងប្រភពទឹកពុំមានទឹកគ្រប់គ្រាន់ដោយសារគ្មានភ្លៀងធ្លាក់។

គួរបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង ចាប់ពីដើមខែសីហា រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ភ្លៀងធ្លាក់រាយប៉ាយស្ទើរតែគ្រប់ទីកន្លែង ដោយឡែកនៅស្រុកមោងឫស្សីទាំងមូលពុំមានភ្លៀងធ្លាក់ក្នុងរយៈពេលប្រហែលចំនួន ២០ ទៅ ២៥ថ្ងៃកន្លងមកហើយ ជាពិសេសប្រភពទឹកដែលមានក្នុងស្រុកមោងឫស្សីមានដូចជា ទំនប់បាសាក់នៅផ្នែកខាងលើ សំណង់ស្ទាក់ទឹកព្រែកជីក ប្រឡាយមេ ១៧មេសា ក៏ដូចជាស្ទឹងមោងឫស្សី (ស្ទឹងដូនទ្រី) ពុំមានភ្លៀងធ្លាក់នៅក្នុងប្រភពទឹកទាំងអស់នោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក