ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចក្រឡាហោម ស ខេង៖ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវធានាថាមន្រ្តីរបស់ខ្លួនមកបំពេញការងារបានត្រឹមត្រូវ មានសមត្ថភាពបំពេញការងារ ដោយមិនមែនត្រឹមតែផ្ញើប្រអប់ ឬមានតែឈ្មោះតែមិនមកធ្វើការនោះទេ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថា ការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។

សម្ដេចថ្លែងថា៖ «ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»

សម្ដេចក៏បានណែនាំកុំឱ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថាខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ជាក់ទៀតថាដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោដែរ ប៉ុន្តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថាសម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឱ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។

គួរឱ្យដឹងដែរថា សម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៨០។

នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ ដល់នីតិកាលទី៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក