ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការខេត្តបាត់ដំបងបំភ្លឺថាពុំមានត្រីស៊ីសាច់មនុស្សដូចការផ្សព្វផ្សាយតាមហ្វេសប៊ុកនោះទេ

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបំភ្លឺជុំវិញការផ្សព្វផ្សាយថាមានត្រីស៊ីសាច់មនុស្សនៅក្នុងស្ទឹងក្រញូង ស្រុកសំឡូត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៣ ថាមិនមែនជាព័ត៌មានពិតប្រាកដនោះទេ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានទទួលដំណឹងនេះភ្លាមបានទាក់ទងសុំការបញ្ជាក់ពីលោកអធិការដ្ឋាននគរបាលស្រុកសំឡូត ដោយលោកបានប្រាប់ទៅលោកថានេះមិនមែនជាករណីត្រីស៊ីសាច់មនុស្សឡើយ តាមការពិតជាប្រភេទត្រីក្រពតបានខាំលើបុរសម្នាក់ចំសរសៃឈាមបណ្តាលឱ្យមានឈាមធ្លាក់ច្រើនខណៈពេលគាត់ចុះក្នុងទឹកស្ទឹង។ បច្ចុប្បន្នបរុសជនរងគ្រោះមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះឡើយ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងណែនាំឱ្យម្ចាស់គណនីដែលបានផ្សព្វផ្សាយ ធ្វើការកែតម្រូវឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំ។

គូសបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកសំឡូត ត្រីក្រពតពងកូននៅរដូវវស្សា តែងកើតមានករណីត្រីក្រពតខាំអ្នកចុះក្នុងទឹក ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅក៏ធ្លាប់កើតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូត បណ្តាលឱ្យរងរបួសដៃនិងជើង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក