ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះមានករណីផ្ទុះធុងហ្គាសនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ពាក់ព័ន្ធនឹងអ្នកស្លាប់គេមិនទាន់ដឹងថាជាជនជាតិអ្វីនៅឡើយទេ ខណៈពេលកើតហេតុ ក្រុមបង្ការពន្លត់អគ្គិភ័យ ដោយមាននាយការិយាល័យបង្ការពន្លត់អគ្គិភ័យ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់៕