
លោក ជួន ជីវិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងអប់រំបន្ថែមលើមុខងារបច្ចុប្បន្ន
ភ្នំពេញ៖ លោក ជួន ជីវិន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា។
បើតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោកទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងអប់រំនេះបន្ថែមលើមុខងារបច្ចុប្បន្នដែលជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
គូសបញ្ជាក់ថា លោក ជួន ជីវិន កាលពីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៣ ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥៕