ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកគ្រូដែលយកទង់ជាតិទ្រាប់ជ្រុញចិញ្រ្ចំប្រហុកបានចេញវីដេអូសុំទោសជាសាធារណៈ

ព្រះវិហារ៖ លោកគ្រូទាំងប៉ុន្មាននៅអនុវិទ្យាល័យជ័យសែន ដែលចូលរួមថតវីដេអូ និងបង្រៀនពីវិធីចិញ្រ្ចំប្រហុក នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានចេញវីដេអូសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសដែលបានយកទង់ជាតិខ្មែរទៅទ្រាប់ជ្រុញចិញ្រ្ចំប្រហុកបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣។

លោកគ្រូដែលជាអ្នកកាន់ទូរសព្ទថតវីដេអូ បានលើកឡើងថា លោកគ្រូថតវីដេអូនោះខណៈពេលដែលជួបជុំធ្វើម្ហូបកម្សាន្តលេងជាមួយលោកគ្រូអ្នកគ្រូ មួយទៀតក្នុងគោលបំណងចែករំលែកដើម្បីឱ្យមហាជនទស្សនាក្នុងន័យបែបកម្សាន្តលេងតែប៉ុណ្ណោះ ប៉ុន្តែមិនបានគិតឱ្យលម្អិតដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសលោកគ្រូអនុវិទ្យាល័យសែនជ័យ និងមានការរិះគន់ពីមហាជនខ្មែរ។

លោកគ្រូបានថ្លែងដូច្នេះថា៖ «ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក នៅក្នុងនាមជាគ្រូបង្រៀន និងជាជនជាតិខ្មែរមួយរូបដែលមានការធ្វេសប្រហែស ការគិតពិចារណាដែលធ្វើឱ្យវីដេអូមួយនេះមានការជេរស្តី ប្រមាទមើលងាយ បណ្តាលឱ្យប៉ះពាល់ដល់កត្តិយសអារម្មណ៍លោកគ្រូ និងគ្រួសារ និងប៉ះពាល់ដល់ជាតិសាសន៍របស់យើង»

លោកគ្រូដែលបង្រៀនចិញ្រ្ចំប្រហុកបានទទួលស្គាល់កំហុសគ្រប់យ៉ាងដែលមិនបានគិតវែងឆ្ងាយដោយអចេតនាដែលប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនខ្មែរ។ លោកគ្រូ និយាយថា៖ «ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក ក្នុងនាមជាគ្រូបង្រៀន និងពលរដ្ឋម្នាក់ ដែលហ៊ានធ្វេសប្រហែស ខ្វះការពិចារណាដែលសកម្មភាពហាក់បីជាការមើលងាយប្រមាទមើលងាយលើទង់ជាតិព្រះរាជាណាចក្រកម្ពុជារបស់យើង»

លោកគ្រូទាំងពីរនាក់ បានសុំទោស និងសុំការអធ្យាស្រ័យពីថ្នាក់ដឹកនាំ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ អភិបាលខេត្ត និងបងប្អូនជាតិរួមជាតិទាំងអស់អភ័យទោសដោយក្តីអនុគ្រោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក