ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

អាជ្ញាធរបញ្ជូនបុរសជិះ PassApp បញ្ច្រាសទិសដែលយកដំបងវាយអ្នកបើកបរទៅតុលាការ

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿង និងបញ្ជូនបុរសបើកបរម៉ូតូកង់បីបញ្រ្ចោសទិស មិនទទួលស្គាល់កំហុស ហើយថែមទាំងយកដែកទីបបម្រុងវាយលើម្ចាស់រថយន្តដែលបើកបរត្រូវទិស ទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់មក EAC ថា បុរសម្ចាស់ម៉ូតូកង់បី ត្រូវបញ្ជូនមកតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍។

បុរសម្ចាស់ម៉ូតូកង់បី ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះដែលបុរសរូបនោះបានបើកម៉ូតូកង់បីបញ្រ្ចោសទិសនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបង្កជាជម្លោះរហូតដល់ថ្នាក់ទាញដំបងដែកទីបបំណងចង់មកវាយលើអ្នកបើកបររថយន្តដែលជិះត្រូវទិសថែមទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក