ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: ឧក្រិដ្ឋជនប្រដាប់អាវុធមួយក្រុមចូលរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ខណៈពេលដែលសមត្ថកិច្ចបញ្ជូនទៅព្យាបាលធ្មេញ

សៀមរាប៖ ឧក្រិដ្ឋជនមួយក្រុម បានធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនម្នាក់ ដែលជាមេក្លោងគ្រឿងញៀនតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥២ឆ្នាំ អំឡុងពេលដែលអ្នកទោសនោះត្រូវអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជនមួយនៅក្រុងសៀមរាប។

តាមរយៈវីដេអូពីកាម៉េរាសុវត្ថិភាពនៅក្នុងគ្លីនិកធ្មេញបង្ហាញថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធ មានសម្លៀកបំពាក់និងរបាំងមុខបិទជិតចំនួន ៤នាក់ មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានបើករថយន្តម៉ាក Lexus ទៅទុកចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។

ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានប្រាប់ EAC News តាមទូរស័ព្ទថា លោកមិនទាន់អាចធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះបាននៅឡើយ ដោយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថាអ្នកទោសជនជាតិចិនដែលបក្សពួកមករំដោះទៅនោះជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥២ឆ្នាំ កាលពីឆ្នាំ២០០៩ ហើយក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ។

មកដល់ថ្ងៃកើតហេតុជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ដោយមន្ត្រីពន្ធនាគារខេត្តសៀមរាបបានបញ្ជូនអ្នកទោសរូបនោះមកព្យាបាល ខណៈពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់ហើយរំដោះអ្នកទោសបានសម្រេច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក