លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មន្ទីរអប់រំខេត្តព្រះវិហារហៅគ្រូដែលយកទង់ជាតិទ្រាប់ជ្រុញចិញ្ច្រាំប្រហុកទៅសួរនាំនិងធ្វើកិច្ចសន្យា

ព្រះវិហារ៖ វីដេអូឃ្លឹបអំពីលោកគ្រូមុខវិទ្យាភាសាខ្មែរម្នាក់ដែលបង្រៀននៅអនុវិទ្យាល័យជ័យសែន ខេត្តព្រះវិហារ បង្រៀនចិញ្ច្រំាប្រហុកនៅក្រៅម៉ោងសិក្សាដោយយកទង់ជាតិខ្មែរយកទៅទ្រាប់លើជ្រុញ ទទួលបានការរិះគន់ពីអ្នកអ្នកបណ្តោញសង្គមហ្វេសប៊ុកជាច្រើន។ ប្រធានមន្ទីរអប់រំខេត្តព្រះវិហារចាត់ទុកសកម្មភាពនេះថាមិនអាចទទួលយកបាន និងកោះហៅមកសួរនាំនិងធ្វើកិច្ចសន្យា។

តាមរយៈវីដេអូ លោកគ្រូភាសាខ្មែរម្នាក់បានថតវីដេអូបង្រៀនពីរបៀបចិញ្ច្រាំប្រហុកបែបស្រុកស្រែ បានទាក់ទាញអ្នកតាមដានជាច្រើន ហើយក៏មានមហាជនបានរិះគន់ថាមិនគួរយកយកទង់ជាតិខ្មែរដែលជាតំណាងព្រលឹងខ្មែរយកទៅទ្រាប់ធ្វើជាក្រណាត់ទ្រាប់ជ្រុញនោះទេ បើទោះបីទង់ជាតិនោះចាស់ ឬឈប់ប្រើក៏ដោយ ក៏ត្រូវបត់រក្សាទុកដែរ ពោលមិនត្រូវយកមកធ្វើផ្តេសផ្តាសនោះទេ។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនំាពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់ EAC news ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារកំពុងតែពិនិត្យលើករណីនេះ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោក ចេង លឹមហ៊ាន់ បានថ្លែងប្រាប់ EAC news ថាលោកបានប្រាប់ទៅប្រធានការិយាល័យអប់រំស្រុកនៅព្រឹកនេះឱ្យទៅអញ្ជើញហៅលោកគ្រូនោះមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើបែបនេះតទៅទៀត ពីព្រោះជាទង្វើដែលប្រមាទដល់ជាតិខ្មែរ។

សម្រាប់លោកប្រធានមន្ទីរអប់រំខេត្តព្រះវិហារ ក៏មិនអាចទទួលយកបានឡើយនូវសកម្មភាពនេះ ដោយលោកថា ក្នុងនាមជាគ្រូបង្រៀនម្នាក់មិនត្រូវយកទង់ជាតិខ្មែរមកធ្វើបែបនេះឡើយ ខណៈទង់ជាតិខ្មែរគឺតំណាងឱ្យដួងព្រលឹងខ្មែរ និងជាអត្តសញ្ញាណខ្មែរ។

លោកថ្លែងថា៖ «ទង់ជាតិនៅពេលដែលចាស់ឈប់ប្រើ រហែកក៏ដោយ មិនរហែកក៏ដោយ ឈប់ប្រើគឺបត់ទុកដាក់ក្នុងទូរទៅ មិនត្រូវយកមកជូតតុ ជូតកៅអីទេ ពីព្រោះហ្នឹងគឺជាអត្តសញ្ញាណជាតិ ជានិមិត្តសញ្ញាព្រលឹងរបស់ជាតិដែលគេទទួលស្គាល់ជាផ្លូវការ ដែលគេសឹងតែគោរពថ្វាយបង្គំ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក