សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

ចំណូលពន្ធពីអចលនទ្រព្យបង្ហាញសញ្ញាធ្លាក់ចុះ

ភ្នំពេញ៖ របាយការណ៍ ៧ខែនៃចំណូលពន្ធដារដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថាចំណូលពន្ធដារលើវិស័យអចលនទ្រព្យបានបញ្ហាសញ្ញាធ្លាក់ចុះដោយក្នុងនោះការប្រមូលពន្ធលើអចលទ្រព្យធ្លាក់ចុះប្រមាណ ៦,៧៧% ពន្ធពីការសាងសង់ធ្លាក់ចុះ ២,៤៤% ខណៈពន្ធប្រថាប់ត្រាលើការទិញលក់ថយចុះដល់ ២៦,៥៦%។

អគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថាការថយចុះនេះបណ្ដាលមកពីហានិភ័យដែលបណ្ដាលពីភាពមិនប្រកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសាសរការធ្លាក់ចុះនៃស្ដានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្ដាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា។

ក្រៅពីបានបង្ហាញពីការធ្លាក់ចុះនៃចំណូលពន្ធលើវិស័យអចលនទ្រព្យហើយចំណូលពន្ធដារក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះក៏ធ្លាក់ចុះផងដែរ ដែលជាលើកដំបូងហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។

ចំណូលពន្ធក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ មានប្រមាណ ២ ៣០០លានដុល្លារ ថយចុះជាង ២១ភាគរយ (៣ ៤៥៥លានដុល្លារក្នុងឆ្នាំ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក