BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៥៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៥៤ករណី ខណៈអ្នកជំងឺ ៧៥០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨១,៨៩១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៥៦២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧៥,៤៩៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,៩៨៩ករណី៕