ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ប្រាក់ សុខុន អរគុណដល់សហភាពអឺរ៉ុបដែលជួយស្តារហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាក្រោយពីសង្គ្រាម

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអរគុណបែបនេះនៅមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ លោកស្រី Carmen MORENO ដែលអញ្ជើញមកជម្រាបលាលោករដ្ឋមន្ត្រីក្រសួងការបរទេសនៅទីស្តីការក្រសួងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «ភាពជាដៃគូនេះរួមមានគំនិតផ្តួចផ្តើមជាច្រើន ដូចជាការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងការផ្លាស់ទីលំនៅ ធនធានមនុស្ស និងការបោសសំអាតគ្រាប់មីន ដែលបានរួមចំណែកដល់ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ នៅកម្ពុជា»។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា រយៈពេល ៤ឆ្នាំកន្លងមក ជាពិសេសក្នុងបរិបទកូវីដ-១៩ លោកស្រីឯកអគ្គរដ្ឋទូតបានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិក រួមមានការផ្ដល់វ៉ាក់សាំង ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងការកត់សម្គាល់អំពីទស្សនៈផ្សេងគ្នាលើកិច្ចការជាក់លាក់មួយចំនួន ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ នៅក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប រួមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ញឹកញាប់ ដែលបានលើកកម្ពស់នូវការយល់ដឹងប្រសើរ និងការប្រែប្រួលនូវការយល់ឃើញចំពោះកម្ពុជា។

បើតាមរដ្ឋមន្ត្រី សម្រាប់ការធ្វើពិពិធកម្មនៃភាពជាដៃគូនាពេលអនាគត សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧»។

ភាគីទាំងពីរទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ក្នុងឆ្នាំនេះ ដើម្បីដាក់ចេញនូវផែនការសកម្មភាពសំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហការពហុវិស័យ។

លោកស្រីឯកអគ្គរដ្ឋទូត MORENO បានកោតសរសើរដល់ភាពប៉ិនប្រសប់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ប្រកបដោយជោគជ័យ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក