ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហាមដាច់ខាតធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជន ហាមដាច់ខាតធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ណែនាំដល់សាធារណជន ជាពិសេសម្ចាស់នាវាគ្រប់ប្រភេទរួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្តាញអាកាសនិងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំកោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។

រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងទៀតថា ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្ដាកោះមួយចំនួនដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុងហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ។

រដ្ឋបាលខេត្តស្នើឱ្យពិនិត្យគំនូសប្លង់ហាមធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រដែលបានភ្ជាប់មកជាមួយ ឱ្យបានច្បាស់លាស់មុននឹងបោះយុថ្កា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក