ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរបរិស្ថានខេត្តព្រះសីហនុបំភ្លឺថា ការកាប់ដើមអាកាស្យានៅតំបន់ការពារក្បាលឆាយគឺមានការអនុញ្ញាតពីរាជរដ្ឋាភិបាល

ព្រះសីហនុ៖ សំឡេងរណាយន្ត បានបន្លឺយ៉ាងកងរំពងរួមជាមួយរថយន្តកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅក្នុងតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំណុចលើឆ្នេរព្រែកៗក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្កឲ្យប្រជាពលរដ្ឋជាច្រើនបានចោទសួរតៗគ្នាថាតើជាបទល្មើសព្រៃឈើឬយ៉ាងណា។

ដោយសារចម្ងល់របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបានឃើញសកម្មភាពយ៉ាងគគ្រឹក គគ្រេងនៅក្នុងដែនសមត្ថកិច្ចការពាររបស់ក្រសួងបរិស្ថាន ក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ទីតាំងហើយបានផ្ដិតយករូបភាពឃើញថាពិតជាមានសកម្មភាពកាត់ដើមអាកាស្យា ក្នុងដែនការពារព្រៃឈើរបស់មន្ទីរនិងក្រសួងបរិស្ថានពិតមែន។ ក្នុងនោះមានទាំងរណាយយន្តរាប់សិបគ្រឿងនិងរថយន្តជាច្រើនគ្រឿងបានសម្រុកដឹកចេញទៅលក់នៅលើទីផ្សារយ៉ាងសេរី ដោយឈើខ្លះបានជាក្តារបន្ទះ ជាបង្កង់ ជាផ្លាន និងខ្លះទៀតកាត់ជាកង់ៗដោយ មានខ្នាតត្រឹមត្រូវ។

ឆ្លើយតបទៅហ្នឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានយុវជនឈ្មោះដែនដែលអះអាងថាជាមេការគ្រប់គ្រងការកាប់ដើមអាកាស្យានេះបានឆ្លើយយ៉ាងខ្លីថា ពួកគេគឺជាអ្នកម៉ៅការកាប់ដើមអាកាស្យាតែប៉ុណ្ណោះ ពីព្រោះការកាប់នេះគឺមានការអនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នពាក់ព័ន្ធ តាំងពីថ្នាក់ខេត្តដល់ថ្នាក់ក្រសួងបរិស្ថាន។ ឯចំពោះឈើដែលអារួចហើយដឹកចេញទៅខាងក្រៅនោះរឿងលក់ឬមិនលក់ឬយកទៅទីណាលោកពុំមានសិទ្ធិចាត់ចែងនឹងដឹងរឿងនោះទេ។

ជុំវិញករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ បានបំភ្លឺថា ទីតាំងដីនេះត្រូវបានរដ្ឋាភិបាលកាត់ចេញពីតំបន់ការពារច្រើនយ៉ាងក្បាលឆាយចំនួនជាង ២៧ហិកតា ដើម្បីឈូសឆាយធ្វើជាសំណង់ តម្លៃទាបសម្រាប់លក់ជូនប្រជាពលរដ្ឋក្រីក្រដែលពុំមានលំនៅដ្ឋានពិតប្រាកដ។

លោកថា ដូច្នេះក្រុមហ៊ុនបានទទួលការសាងសង់ កាប់ និងឈូសឆាយដើមអាកាស្យានេះចេញ។ លោកអំពាវនាវពលរដ្ឋឈប់យល់ច្រឡំតទៅទៀត។

ទោះបីមានការបកស្រាយពីប្រធានមន្ទីរបរិស្ថាន ប៉ុន្តែបើតាមប្រភពផ្លូវការមួយចំនួនបាននិយាយខ្សឹបខ្សៀវតៗគ្នាថា ការកាប់ដើមអាកាស្យា និងឈូសឆាយដីនេះ មិនមែនកាប់តែជាង ២៧ហិកតា ដូចក្នុងលិខិតអនុញ្ញាត ឬសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ ពោលគឺកាប់ឈានដល់៤០ ឬ៥០ហិកតាឯណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក