ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។

ក្រសួងព័ត៌មានបានដកស្រង់ប្រសាសន៍ លោក ខៀវ កាញារីទ្ធ ដោយលោកបានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មានបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិតប្រាកដផ្សព្វផ្សាយឱ្យបានលឿន ហើយផ្សព្វផ្សាយឱ្យបានគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកក៏បានណែនាំឱ្យមន្ត្រីនៃក្រសួងព័ត៌មានទាំង៥ អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា ពីមុនអ្នកសារព័ត៌មានដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្នព័ត៌មានរត់មករកអ្នកសារព័ត៌មានវិញ។

ក្រសួងព័ត៌មានបានដកស្រង់ប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ លោកបានលើកឡើងថា ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានឡើយ គឺទាមទារឱ្យមានការសហការគ្នា។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ «អ៊ីចឹងទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានមានច្រើន បើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អ៊ីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក