ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក​ អ៊ុំ​ រាត្រី​ បន្តដឹកនាំកម្លាំង​ ចុះអនុវត្តវិធានការរដ្ឋបាល​

បន្ទាយមានជ័យ​ ៖​ នៅយប់ថ្ងៃទី៧​ ខែសីហា​ លោក​ អ៊ុំ​ រាត្រី​ ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ នឹងជាអភិបាលខេត្តបន្ទាយមានជ័យ​ បានចុះដឹកនាំ​ កម្លាំងចម្រុះទាំង៣ប្រភេទ​ បន្តចុះអនុវត្តវិធានការរដ្ឋ ហាមឃាត់ការធ្វេីដំណេីរក្នុងពេលយប់​ចាប់ពីម៉ោង៩​ ដល់ម៉ោង៣ភ្លឺ​ កំឡុងពេលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន​ ពិសេសខេត្តបន្ទាយមានជ័យ​ ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ពិសេសវីរុសបំប្លែងថ្មីប្រភេទ​ Delta ចូលក្នុងសហគមន៍។

ក្ក្នុងនោះលោក អ៊ុំ​ រាត្រី​ ក៏បានដាក់ចេញនូវវិធានការយ៉ាងតឹងរឹង​ នៅតាមមូលដ្ឋាន​ ត្រូវហាមឃាត់ជាដាច់ខាតនូវសកម្មភាពការជួបជុំ​ ប្រមូលផ្តុំដែលមានមនុស្សច្រេីន​។​ បេីសិននៅតែមានអ្នកមិនគោរព​ និងនៅតែបន្តការជួបជុំ​ ប្រមូលផ្តុំ​ ត្រូវធ្វេីការឃាត់ភ្លាមៗ​ អនុវត្តតាមនីតីវិធី​ច្បាប់​ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លងកាចសាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ង​ន់ធ្ងរ​ផ្សេងទៀត​ ដោយគ្មានលេីកលែងឡេីយ។ 

ទន្ទឹមនឹងនោះ​លោក​ ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់ពលរដ្ឋសូមកុំភ្លេចខ្លួន​ ក្នុងដំណាកនេះត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល់ជំងឺកូវីដ-១៩​ តាមរយៈ​ការអនុវត្តនូវវិធានការសុខាភិបាល​ និង​ "៣ការពារ​ ៣កុំ​"​ ឲ្យបានគ្រប់ពេល​វេលា៕​

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក