អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនជាតិវៀតប្រមាណជិត១០នាក់ ដកហូតបានថ្នាំញៀន និង អាវុធខ្លី២ដើម.! | រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត | រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មច្បាប់ព្រហ្មទណ្ឌធ្វើឡើងដើម្បីបំពេញចំណុចខ្វះខាត និងដើម្បីកែសម្រួលទៅតាមស្ថានភាពវិវត្តន៍នៃសង្គម | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | ទស្សនាការផ្សាយផ្ទាល់: ទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមលើកទី១ |

អធិការដ្ឋានរងខណ្ឌចំការមនដែលប្រើអំពើហិង្សាលើអ្នកបើកបរ នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ឱ្យEAC ដឹងថា អធិការដ្ឋានរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាដាក់អ្នកបើកបររថយន្តដែលទៅបុកខឿនមុខផ្ទះពលរដ្ឋ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា៖«ទាក់ទងនឹងលោកអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដែលបានប្រើអំពើហិង្សាទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃមុនហ្នឹង នារសៀលនេះយើងនឹងបញ្ជូនអនុវត្តបន្តទៅសាលាដំបូងរាជធានីភ្នំពេញ»។

ការណ៍ដែលឈានដល់ការបញ្ជូនអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនទៅតុលាការ ដោយសារតែកាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកអធិការរងបានជិះម៉ូតូម៉ាក PCX មកពីក្រោយ ក៏បានចុះទៅឃាត់ម្ចាស់រថយន្តម៉ាក PRIUSដែលបានបើកទៅបុកខឿនមុខផ្ទះពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច ហើយបានប្រើអំពើហិង្សាដល់លើបុរសជាម្ចាស់រថយន្តដោយប្រើកណ្តាប់ដៃដាល់បុរសជាម្ចាស់រថយន្តរហូតដល់សន្លប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាជុំវិញករណីនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាដាច់ញ្ញតិឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវចាត់វិធានការច្បាប់លើអធិការរងនគរបាលខណ្ឌចំការមនដែលបង្កហិង្សាលើប្រជាពលរដ្ឋ។

លោកថា ក្នុងនាមជាមន្ត្រីនគរបាល មិនត្រូវប្រើអំពើហិង្សាដាក់ពលរដ្ឋដែលបានធ្វើខុសច្បាប់ចរាចរណ៍នោះទេ ពោលត្រូវតែនាំជនល្មើសច្បាប់ចរាចរណ៍មកសាកសួរ ធ្វើកិច្ចសន្យា ឬការធ្វើសង និងផាកវិន័យទៅតាមច្បាប់ជាដើម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក