វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រាជរដ្ឋាភិបាលកែប្រែ «ឧទ្យានជាតិព្រះសីហនុរាម» ទៅជា «ឧទ្យានជាតិសមុទ្រព្រះសីហនុរាម»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកែប្រែតំបន់ការពារធម្មជាតិពី «ឧទ្យានជាតិព្រះសីហនុរាម» មកជា «ឧទ្យានជាតិសមុទ្រព្រះសីហនុរាម» វិញ។

អនុក្រឹត្យនេះត្រូវបានចុះដោយនាយរកដ្ឋមន្ត្រីកម្ពុជាចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ប៉ុន្តែទើបតែ លោក ហ៊ុន ម៉ាណែត ចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ឧទ្យានជាតិសមុទ្រព្រះសីហនុរាមនេះមានផ្ទៃសរុបចំនួន ៣៩ ៦ថ៣៤ហិកតា តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកំពត ក្នុងនោះមានផ្ទៃដីទំហំ ១៩ ៣៤០ហិកតា និងផ្ទៃទឹកទំហំ ២០ ២៩៤ហិកតា។

អនុក្រឹត្យនេះមានគោលបំណង លើកកម្ពស់តួនាទី សក្តានុពុល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ថែរក្សាការពារមុខងារប្រព័ន្ធអេកូឡូស៊ីនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាមឱ្យមាននិរន្តភាព និងជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋានដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

ឧទ្យានជាតិសមុទ្រព្រះសីហនុរាម មានទីតាំងស្ថិតនៅទិសនិរតីនៃកម្ពុជា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនៅខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។

ឧទ្យានជាតិនេះជាតំបន់សម្បូរទៅដោយសត្វសមុទ្រ មានទេសភាពប្រណិតនៅតាមកោះ និងឆ្នេរសមុទ្រប្រកបដោយខ្សាច់ស ទឹកសមុទ្រមានគុណភាព មានព្រៃកោងកាងដែលផ្តល់ការងារដោយប្រជាជនមូលដ្ឋាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក