ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកដើម្បីលើកកម្ពស់ និងធានាបាននូវសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ៖ ភាគីពាក់ព័ន្ធចំនួនជិត ៣០០នាក់ ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភបានជួបជុំគ្នាប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។

កម្ពុជាបានប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនេះជាលើកទី២ហើយ ដោយនៅឆ្នាំនេះកម្ពុជាធ្វើឡើងក្រោមប្រធានបទជាសកល «ស្តង់ដារម្ហូបអាហារជួយសង្គ្រោះជីវិត»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ជំងឺដែលបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ។

លោកបន្តថា ដើម្បីធ្វើឱ្យមានរបបអាហារសុខភាពនិងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ និងឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ក្រសួងបានប្ដេជ្ញាលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា តាមអភិក្រមពហុវិស័យ (multisector approach)។ ប៉ុន្តែដើម្បីសម្រេចបាននូវកិច្ចការនេះ គឺទាមទារឱ្យមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងឡាយ ពោលទាំងវិស័យឯកជន អ្នកប្រើប្រាស់ និងស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យចូលរួមដោយស្មោះស្ម័គ្រទើបអាចទទួលបានជោគជ័យក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ។

តំណាងស្តីទីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា វេជ្ជបណ្ឌិតណាហ្គីស្សា ខូជេវ៉ា បានលើកឡើងថាសុវត្ថិភាពម្ហូបអាហារចាំបាច់ណាស់ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លុះត្រាតែអាហារមានសុវត្ថិភាព ទើបអាចបំពេញតម្រូវការអាហារូបត្ថម្ភបាន និងជួយមនុស្សពេញវ័យរស់នៅប្រកបដោយសុខុមាលភាព និងជីវិតកាន់តែប្រសើរ ព្រមទាំងជួយកុមារលូតលាស់ និងអភិវឌ្ឍរាង្គកាយ។

លោកថ្លែងថា៖ «ប្រៀបធៀបទៅនឹងកម្រិតសាកលនៅតំបន់អាស៊ីអាគ្នេយ៍មានកំណើនជំងឺប្រភេទនេះ និងមានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺបង្កដោយម្ហូបអាហារនេះយ៉ាងច្រើន។ ការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជាបានជួយពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយការពារសុខភាពប្រជាជនកម្ពុជាគ្រប់គ្នារហូតមកដល់ពេលបច្ចុប្បន្ននេះ»

តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា លោក អ៊ំ កុសល បានលើកឡើងដែរថា សុវត្ថិភាពម្ហូបអាហារ ទំនួលខុសត្រូវចម្បងរបស់ភាគីទាំងអស់ ដែលធ្វើការក្នុងខ្សែច្រវ៉ាក់អាហារ គិតចាប់ពីអ្នកផលិត អ្នកកែច្នៃ ស្ថាប័នគ្រប់គ្រងម្ហូបអាហារ ម្ចាស់អាជិវកម្មរហូតដល់អ្នកប្រើប្រាស់។

លោកបន្ថែមថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសញ្ញានៃការទទួលស្គាល់ចំពោះអត្ថប្រយោជន៍ភាពជាដៃគូ និងស្មារតីនៃកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់តាមខ្សែច្រវ៉ាក់តម្លៃ ចាប់តាំងពីការផលិតនៅកសិដ្ឋានរហូតដល់អាហារនៅលើតុ ហើយនៅពេលនិយាយពីសុវត្ថិភាពម្ហូបអាហារ គឺត្រូវគិតពីបរិយាកាសម្ហូបអាហារ ព្រមទាំងជម្រើសរបស់អ្នកប្រើប្រាស់។

គូសបញ្ជាក់ថា ជំងឺបណ្តាលមកពីម្ហូបអាហារ នៅតែជាបញ្ហាប្រឈមសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជានៅឡើយ។ ជាក់ស្តែងនៅចន្លោះឆ្នាំ២០១០-២០១៥ ជាងពាក់កណ្តាលនៃការផ្ទុះឡើងនៃជំងឺដែលបានរាយការណ៍មក គឺបណ្តាល មកពីការពុលអាហារ ឬរោគរាគរូស។

នៅចន្លោះឆ្នាំ២០១៤-២០១៩ ការផ្ទុះជំងឺឆ្លងបង្កដោយម្ហូបអាហារចំនួន ១៣៤ករណី ត្រូវបានរកឃើញថាកើតឡើងដោយសារកង្វះការប្រតិបត្តិអនាម័យខ្ជាប់ខ្ជួនជាពិសេសអំឡុងពេលរៀបចំទុកដាក់អាហារ ការគ្រប់គ្រងកម្រិតសីតុណ្ហភាពម្ហូបអាហារមិនបានត្រឹមត្រូវ ការឆ្លងរាលដាលពីមួយទៅមួយ និងការប្រើប្រាស់គ្រឿងផ្សំម្ហូបអាហារ និងប្រភពទឹកមិនស្អាត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក