ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកបើកកង់បីបញ្ច្រាសទិស មានបំណងបង្កហិង្សាវាយទៅលេីអ្នកបេីកបររថយន្ត ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ អ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីប ចង់វាយទៅលេីអ្នកបេីកបររថយន្ត ត្រូវបានឃាត់ខ្លួន។

ស្នងការរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីបានឃេីញវីដេអូ នៅលេីបណ្តាញសង្គមភ្លាម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវ រកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រេីដែកទីបវាយមកលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ ។

ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់ ) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថាម្ចាស់ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូកង់បីឥណ្ឌា ដែលបំពានច្បាប់ចរាចរណ៍នោះ ភេទប្រុសអាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំនីតិវិធីប្រគល់ជូនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក