ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីចូលរួមរំលែកទុក្ខចំពោះមរណភាពឪពុករបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខទៅដល់ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក យូរ ស៊កយ៉ល (Yoon Suk Yeol) ចំពោះមរណភាពឪពុកលោក។

ក្នុងសាររំលែកទុក្ខនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាពលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សម្ដេចតេជោលើកឡើងថា៖ «ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំនិងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះ រួមនិងសមានចិត្តដ៏ជ្រាលជ្រៅជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ»។

សម្តេចជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ប្រធានាធិបតីកូរ៉េ បានចាកចេញជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់កូន ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល។

យោងតាមការផ្សាយរបស់សារព័ត៌មាន Reuter ឪពុករបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលជាសេដ្ឋវិទូដ៏ល្បីល្បាញ Yoon Ki Jung បានទទួលមរណភាពក្នុងអាយុ ៩២ឆ្នាំ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ និងបានទទួលមរណភាពបន្ទាប់ពីលោកប្រធានាធិបតីបានថ្លែងសុន្ទរកថាដែលប្រារព្ធខួបនៃការរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុនឆ្នាំ១៩១០-១៩៤៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក