ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកែប ត្រូវបានប្រកាសជាខេត្តទី៦ បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល

កែប៖ ខេត្តកែបត្រូវបានប្រកាសនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថាជាខេត្តទី៦ ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន។

ខេត្តកែប គឺជាខេត្តទី៦ ហើយដែលប្រកាសថាបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា លទ្ធផលដែលខេត្តកែបទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល ពោលរបស់មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបាល។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានលើកឡើងថា តាមរយៈលទ្ធផលនេះបង្ហាញឱ្យឃើញថា ខេត្តកែបមានផលវិជ្ជមានលើផ្នែកសុខុមាលភាព និងវិស័យទេសចរណ៍របស់ខេត្តកែប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក