ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

និយ័តករទូរគមនាគមន៍ស្នើឱ្យក្រុមហ៊ុនទូរសព្ទទុកពេល ៩០ថ្ងៃមុនឈានដល់ការបិទដំណើរការស៊ីមលេខទូរសព្ទដែលលែងបញ្ជូលលុយ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ខ.ក.) ទទួលបានការតវ៉ាពីអ្នកប្រើប្រាស់ទូរសព្ទចល័ត អំពីក្រុមហ៊ុនទូរសព្ទបានដកហូតស៊ីមលេខទូរសព្ទយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេង ដោយសារតែលែងបញ្ជូនទឹកប្រាក់ក្នុងគណនីគោល ដោយថាក្រុមហ៊ុនទូរសព្ទបានទុកពេលឱ្យខ្លីពេកមុនឈានដល់ការដកហូតលេខទូរសព្ទ។

និយ័តករទូគមនាគមន៍កម្ពុជា ក៏បានដឹងពីការរអ៊ូរទាំចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីនៅពេលដែលអស់សុពលភាពប្រើប្រាស់ ហើយពេលបញ្ជូនទឹកប្រាក់សាជាថ្មី បែរជាមិនឃើញទឹកប្រាក់ដែលនៅសេសសល់ដែលប្រើមិនទាន់អស់។

ន.ខ.ក. បានណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទូរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដោយបែងចែក៣ជាដំណាក់កាល ដោយកំណាក់កាលទី១ ត្រូវកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញនិងការប្រើប្រាស់ទិន្នន័យ។ ដំណាក់កាលទី២ ត្រូវកំណត់រយៈពេល ៣០ថ្ងៃសម្រាប់ផ្អាកជាបណ្តោះអាសន្ននូវ ការហៅទូរស័ព្ទចេញនិងចូលការផ្ញើសារខ្លី (SMS) ចេញនិងចូល និងការប្រើប្រាស់ទិន្នន័យ។

ប៉ុន្តែអ្នកប្រើប្រាស់អាចហៅទូរសព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្ត សង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។

ចំណែកដំណាក់កាលទី៣ ត្រូវបញ្ឈប់ដំណើរការនិងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល ៩០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មី នូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ។

បើតាមនិយ័តករទូគមនាគមន៍កម្ពុជា ក្នុងករណីដែលអ្នកប្រើប្រាស់មិនបានបញ្ជូលលុយទាន់ដំណាក់កាលទី១ ទី២ និងទី៣ខាងលើទេ ប្រតិបត្តិករផ្ដល់ សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់ និងដាក់លក់លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។

ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា។

ជាមួយគ្នានេះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ត្រូវកំណត់លក្ខខណ្ឌឱ្យមានការបួកយោងបន្តសុពលភាព នៃគណនីគោលនៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ដោយគិតចាប់ពីសុពលភាពចុងក្រោយនៃទឹកប្រាក់ក្នុង គណនីគោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក