ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិស្នើឱ្យមានការផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានឱ្យបានទូលំទូលាយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិស្នើឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្តបង្កលក្ខណៈងាយស្រួលជូនមន្រ្តីរាជការ ក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំង បានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។

យោងតាមសារលិខិតផែនការណែនាំរបស់គណៈកម្មាការធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ធ្វើការណែនាំដល់ក្រសួងធម្មការ និងសាសនា ធ្វើសេចក្ដីណែនាំលម្អិតជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសល ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកផ្តួចផ្តើមបុណ្យកឋិនទាន ត្រូវធ្វើការណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ព្រមទាំងសមាសភាពផ្សេងៗទៀត ដែលចូលរួមដង្ហែអង្គកឋិនទាន ឱ្យបានយល់ដឹងនូវខ្លឹមសារនៃពិធី បុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយធ្វើខ្លួនឱ្យស័ក្តិសមជាពុទ្ធសាសនិកជនដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាព នាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការគប់ស្បៀងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់ វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់សណ្តាប់ធ្នាប់សង្គម និងអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ ផ្សេងៗ ជាយថាហេតុ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិក៏ណែនាំដល់ក្រសួងព័ត៌មានឱ្យ រៀបចំកម្មវិធីឱ្យបណ្ដាញឃោសនាទាំងអស់មាន វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អ្នកយកព័ត៌មាន តាមដានស្វែងយល់ស្រាវជ្រាវប្រវត្តិខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ ក៏ដូចជាអាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះ ជាពិសេស នៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងរយៈពេលប្រារព្ធពិធីបុណ្យទាំងពីរខាងលើ។

គួរឱ្យដឹងដែរថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ រីឯបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុង មួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ត២៩ថ្ងៃ នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក