ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រង់ចាំជួបស្ដេចប្រដាល់ភូមានៅចុងឆ្នាំនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោករង់ចាំជួបស្ដេចប្រដាល់ភូមា Dave Leduc នៅចុងឆ្នាំនេះពេលដែល Dave មកកាន់កម្ពុជា។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «សូមអរគុណចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា»

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ឆ្លើយតបនឹងការជូនពរពីលើក Dave ចំពោះលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

Dave បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី១៤ ខែសីហា ដោយបានអបអរលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា និងថាលោកក៏នឹងមកលេងប្រទេសកម្ពុជានៅចុងឆ្នាំនេះផងដែរនិងចង់ប្រកួតប្រដាល់គុនខ្មែរនៅទីនេះផងដែរ។

លោក Dave សរសេរថា៖ «បើទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិពិត»

លោក Dave ក៏បានលើកឡើងពីបំណងជួបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក