ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនជនកំហូច៨នាក់ដែលលួចថតនិងចែកចាយវីដេអូមនុស្សស្រីងូតទឹកដើម្បីត្រៀមប្ដូរទីលំនៅទៅក្នុងគុក

បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ដែលពាក់ព័ន្ធឹនឹងថតវីដេអូនារីដែលកំពុងតែងូតទឹកក្នុងបន្ទប់ទឹកនៃបន្ទប់ជួលមួយកន្លែងនៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៨រូបនោះមិនត្រឹមតែលួចថតវីដេអូជនរងគ្រោះកំពុងតែងូតទឹកអាក្រាតកាយនោះទេសម្រាប់មើលបែបកម្សាន្តអារម្មណ៍តណ្ហារបស់ខ្លួនប៉ុណ្ណោះនោះទេ ថែមទាំងយកវីដេអូនោះទៅបង្ហោះចែកចាយតាមបណ្តោញសង្គមទៀតផង។

ជនរងគ្រោះកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២៣ បានឃើញវីដេអូរបស់ខ្លួនដែលត្រូវបានចែកចាយតាមបណ្តាញសង្គម រួចក៏ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដោយពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចថតជាឃ្លីបវីដេអូខណៈពេលនារីរងគ្រោះចូលទៅងូតទឹកក្នុងបន្ទប់ទឹកដែលនៅជាប់គ្នានឹងបន្ទប់ជួលរបស់ជនសង្ស័យ ដោយឃើញថាក្នុងបន្ទប់ទឹកមានចន្លោះធ្លុះធ្លាយដែលអាចឱ្យខ្លួនអាចថតវីដេអូបាន។ សមត្ថកិច្ចបានដកហូតទូរសព្ទជនសង្ស័យរួចក៏ឃើញថាមានវីដេអូរូបភាពអាក្រាតកាយជនរងគ្រោះចំនួន១៩វីដេអូ។

សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ផែនជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ហើយ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់ទុកថាករណីនេះគឺជាមេរៀនសម្រាប់ឱ្យមហាជនទូទៅត្រូវគប្បីពិនិត្យមើលចំពោះទីតាំងស្នាក់នៅ ឬទីកន្លែងមួយចំនួនដែលប្រើប្រាស់ប្រចាំថ្ងៃ ចៀសវាងជួបនូវករណីធ្វេសប្រហែសណាមួយដែលនាំឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក