ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបំពាក់មេដាយដល់ ថ្នាក់ដឹកនាំ និងអ្នកព័ត៌មានដែលចុះយកសកម្មភាពជូននាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះសម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលមួយល្ងាចដើម្បីជួបសំណេះសំណាល បំពាក់មេដាយ និងពិសារអាហារពេលល្ងាចជាមួយអ្នកសារព័ត៌មានដែលចុះយកសកម្មភាពនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ។ សម្ដេចតេជោបានថ្លែងថា នេះជាការអរគុណចំពោះអ្នកសារព័ត៌មានដែលបានធ្វើកិច្ចការផ្ទាល់ជាមួយសកម្មភាពរបស់សម្ដេចកាលពីកន្លងមក។

ថ្លែងក្នុងពិធីសំណេះសំណាលកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្ដិភាពសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីសប្បាយរីករាយចំពោះក្រុមអ្នកសារព័ត៌មានទាំងអស់ដែលបានរួមចំណែកក្នុងការយកព័ត៌មានទាក់ទងនឹងសកម្មភាពផ្ទាល់របស់សម្ដេច។ សម្ដេចបានលើកឡើងថានៅពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះសម្ដេចនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីហើយដើម្បីជាផ្ដល់ឱកាសដល់មនុស្សជំនាន់ក្រោយដឹកនាំ និងថែរក្សាសន្ដិភាពប្រទេស។

ទោះបីសម្ដេចលាលែងពីតំណែងក្ដីតែសម្ដេចតេជោបញ្ជាក់ថា ការងារនយោបាយរបស់សម្ដេចនឹងមិនទាន់បញ្ចប់នោះទេដោយថានឹងអាចជួបជាមួយអ្នកកាសែតទាំងក្នុងពេលសម្ដេចមានសកម្មភាពណាមួយនៅពេលជួបពលរដ្ឋក្នុងពេលសម្ដេចកាន់នាទីជាប្រធានព្រឹទ្ធសភាផងដែរ។

ក្រុមថ្នាក់ដឹកនាំ និងក្រុមអ្នកសារព័ត៌មានដែលត្រូវបានសម្ដេចផ្ដល់មេដាយកាលពីរល្ងាចថ្ងៃទី១៤ ខែសីហា មានចំនួន ១៥១នាក់។

បន្ទាប់ពីសំណេះសំណាល និងបំពាក់មេដាយ សម្ដេចតេជោ ក៏បានចូលរួមពិសាភោជន៌អាហារជាមួយក្រុមអ្នកសារព័ត៌មានក្នុងបរិយាកាសដ៏រីករាយផងដែរ។

សម្ដេចតេជោនឹងលាលែងតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ដោយផ្ដល់ឱកាសដល់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណ្តិតទី៧ បន្ត។ សម្ដេចតេជោបានប្រកាសថា ការលាលែងតំណែងសម្ដេចជានាយករដ្ឋមន្ត្រីគឺដើម្បីស្ថេរភាព សន្ដិភាព និងការបន្តរីកចម្រើនរបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក