ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បញ្ជូនអ្នករត់ផាសអេប៨នាក់ទៅពន្ធនាគារក្រោយកាប់គ្នាផ្អើលរូបនិមិត្តរូបខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចបានបញ្ជូនអ្នករត់PassAppចំនួន៨នាក់ទៅពន្ធនាគារ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណុចរង្វង់មូលតោ២ ក្រុងព្រះសីហនុក្រោមបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។

បើតាមសមត្ថកិច្ច កាលពីយប់ថ្ងៃទី៨ និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានក្រុមអ្នករត់ម៉ូតូផាស់អាប់ចំនួន២ក្រុមមានគ្នាចំនួន១០នាក់ ០១ក្រុមមានគ្នា ០៣នាក់(គ្មានអាវុធ) និង០១ក្រុមទៀតមានគ្នា០៧នាក់(មានអាវុធ ដាវកែឆ្នៃ និងដែកដៃហ្វ្រាំងផាសអាប់) ។

នៅពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកំលាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះជួយអន្តរាគមន៍ ឃាត់ខ្លួនជនបង្កទាំង០២ក្រុម មានគ្នាចំនួន១០នាក់ និងដកហូតវត្ថុតាង ដាវកែឆ្នៃ និងដែកដៃហ្រ្វាំង ម៉ូតូផាសអាប់ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ តាមនីតិវិធី។

សមត្ថកិច្ចពិនិត្យឃើញថា អ្នករត់ផាស់អាប់ចំនួន០១នាក់រងរបួស ត្រង់ក្បាលត្រូវនិងរបស់រឹង ដេរចំនួន០៣ថ្នេរ និងមានស្នាមជាំនៅលើដងខ្លួនចំនួន០២កន្លែង។

លុះដល់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានកសាងសំណុំរឿង ករណីហិង្សាមានស្ថានទម្ងន់ វាយទៅវិញទៅមក បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។

រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលើជនសង្ស័យចំនួន០៨នាក់ ខាងលើពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមក» នៅពន្ធនាគារខេត្តព្រះសីហនុតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក