ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុ ៧០ឆ្នាំឈានចូល ៧១ឆ្នាំ

ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងអាណត្តិទី៧នេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុខួប ៧០ឆ្នាំឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ «សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាស ចម្រើនជន្មាយុខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ»។

លោក ហ៊ុន ម៉ាណែត បានជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរនិងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ នៅឃុំសំបួរ ស្រុកសំបូរ ខេត្តក្រចេះ។ សម្ដេច ម៉ែន សំអន បានជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងនៃគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០០៣ ហើយនៅឆ្នាំ២០០៤ ទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក