ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា ផ្ញើសារជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុខួប ៧០ឆ្នាំ ឈានចូល៧១

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ។

ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេច ម៉ែន សំអន លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិ មាតុភូមិប្រកបដោយគំរូវីរភាពខ្ពង់ខ្ពស់ ដែលសម្តេចកិត្តិសង្គហបណ្ឌិត បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយជាតិមាតុភូមិកម្ពុជាមានការរីកចម្រើនដល់ពេលនេះ។

សារលិខិតគោរពជូនពរមានខ្លឹមសារថា៖ «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តាមជួយថែរក្សាអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជាងរយឆ្នាំចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍តរៀងទៅ»

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ នៅស្រុកសំបូរ ខេត្តក្រចេះ ប្រទេសកម្ពុជា។ សម្ដេចជាស្ត្រីតែម្នាក់គត់ដែលកាន់តំណែងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា។ ក្រៅពីមានតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលសម្ដេចក៏មានតំណែងជាន់ខ្ពស់នៅក្នុងបក្សប្រជាជនផងដែរ។ដោយកាន់តំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងអនុប្រធានចំនួន ៣រូបទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក