ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្អាកសាលារៀនព្រះមហាក្សត្រយានីកុសមៈបណ្តោះអាសន្នសិនដើម្បីបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ក្រចេះ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានប្រាប់ EAC ឱ្យដឹងថា វិទ្យាល័យព្រះមហាក្សត្រយានីកុសមៈនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្នសិន ដើម្បីឱ្យកម្លាំងស៊ីម៉ាក់បន្តបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយពីរកឃើញជាង ២ពាន់គ្រាប់។

លោក ឡាយ បូរ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ខាងសាលាបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ អំឡុងពេលជួសជុលអគារសាលាដែលមានសភាពចាស់ និងទ្រុឌទ្រោម រួចក៏បានហៅក្រុមជំនាញស៊ីម៉ាកមកបោសសំអាត រហូតដល់រកឃើញជាង ២ពាន់គ្រាប់ក្នុងជម្រៅ ៣ ទៅ ៤តឹក។

បើតាមប្រធានមន្ទីរអប់រំខេត្តក្រចេះ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះមានជាប្រភេទគ្រាប់ M79 គ្រាប់ DK 75គ្រាប់ FuzeM48 គ្រាប់ B40 និងគ្រាប់ H107។ ប្រធានមន្ទីរអប់រំខេត្តក្រចេះបន្តថា គ្រាប់យុទ្ធភណ្ឌទាំងនោះអាចប្រហែលជាបន្សល់ទុកពីសម័យខ្មែរក្រហម ហើយកន្លែងនោះអាចជាឃ្លាំងស្តុកទុកអាវុធ និងគ្រាប់យុទ្ធភណ្ឌ។

លោកបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌនេះមិនមែនមានតែប៉ុណ្ណឹងនោះទេ ពោលនឹងត្រូវចំណាយពេលរុករកបន្ថែមទៀត ដោយត្រូវឱ្យមានការផ្អាកសាលាមួយរយៈសិន។

លោកបន្តថា ទោះបីមានការផ្អាកសាលារៀន ប៉ុន្តែសិស្សនៅតែអាចសិក្សាតាមអនឡាញ ឬសិក្សានៅកន្លែងផ្សេង ដើម្បីជៀសវាងគ្រោះថា្នក់ជាយថាហេតុណាមួយដល់សិស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក