វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋបាលក្រុងប៉ោយប៉ែត រុះរើស្លាកផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូក្រោយរងការរិះគន់

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានរុះរើស្លាកផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ក្រោយរងការរិះគន់ពីពលរដ្ឋ និងអ្នកលេងបណ្តោញសង្គម។

រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាត ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ដោយដាក់តែរយៈពេល២ថ្ងៃប៉ុណ្ណោះមុនក្រុមការងារបកចេញ។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត ផ្ទាំងប៉ាណូនេះត្រូវបានសាងសង់ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវជាយូរមកហើយ ហើយជារបស់ក្រុមហ៊ុនសម្រាប់ជួល។ រដ្ឋបាលក្រុងបញ្ជាក់ថា នឹងទទួលយកនូវពាក្យរិះគន់ដើម្បីស្ថាបនាជានិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក