ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីបង្ក្រាបគ្រឿងញៀន ក្រោយមកជនសង្ស័យបានស្លាប់នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក្រោយមកជនសង្ស័យបានស្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺនូវករណីបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ម៉ោង១០:៣០នាទី ដែលពលរដ្ឋបានរាយការណ៍ថាបុរសម្នាក់ អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀនចំនួន ៤០ម៉ឺនរៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យនោះជិះម៉ូតូក្នុងវត្ត ដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួន។ កម្លាំងជំនាញឃើញហើយចាប់ឃាត់ខ្លួន និងត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថាខ្លួនបានបោះថ្នាំញៀនចោលតែមិនបានប្រាប់ថាបោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរបន្ថែម។

អ្នកនាំពាក្យបានឱ្យដឹងថា៖ «ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្ដាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។ ពេលនោះ សមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប សុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថាក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យ អាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការៈប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹក ភ្លាមនោះ (នៅម៉ោង១៣:០០នាទី)កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន (វិជ្ជមាន)។ ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង១៧:១៥នាទីជនសង្ស័យបានស្លាប់»។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ហើយក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះ គឺដោយសារគាំងបេះដូង ពិតប្រាកដមែន។ ក្រោយពីមានការឯកភាពពី ព្រះរាជអាជ្ញា កម្លាំងជំនាញបានប្រគល់សាកសពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់សាធារណៈជនកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នអនុវត្តច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក