វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងបរិស្ថានពិន័យក្រុមហ៊ុន Phoenix Industrial Co.Ltd ដែលបំពុលទឹកស្ទឹងសង្កែ ចំនួនជាង ៤៦ម៉ឺនដុល្លារអាមេរិក

បាត់ដំបង៖ ក្រសួងបរិស្ថានបានសម្រេចផាកពិន័យចំពោះក្រុមហ៊ុន Phoenix Industrial Co.Ltd ចំនួន ៤៦៨ ៥៦០ដុល្លារអាមេរិក ដោយសារតែបានបង្ហូរសំណល់រាវចូលក្នុងទឹកស្ទឹងសង្កែបណ្តាលឱ្យទឹកប្រែជាពណ៌ខ្មៅ និងត្រីងាប់ជាច្រើនក្បាលកាលពីដើមខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានដែលផ្ញើទៅនាយកក្រុមហ៊ុន Phoenix Industrial Co.Ltd កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនផ្តល់សសំណងផលប៉ះពាល់បរិស្ថានដោយផ្ទាល់ចំនួន ៩៣ ៥៦០ដុល្លារ និងដោយប្រយោលចំនួន ៣៧៥ ០០០ដុល្លារ ដោយត្រូវបង់មកកាន់គណនីយនៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស) ឱ្យបានរួចរាល់មុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជាកំហិត។

ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹកស្ទឹងសង្កែយ៉ាងតិច ១០គីឡូម៉ែត្រ និងតម្រូវឱ្យក្រុមហ៊ុនស្តារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងករណីក្រុមហ៊ុនមិនរាងចាល ក្រសួងបរិស្ថាននឹងបន្តពិន័យអន្តរការណ៍ចំនួន ១៥០លានរៀល ពាក់ព័ន្ធនឹងបទល្មើសដូចជា បង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែ និងត្រីពុលងាប់ ដោយពិន័យ ៣០លានរៀល ពិន័យ ៣០លានរៀលចំពោះករណីមានចេតនាធ្វើឱ្យលេចធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវដោយមិនឆ្លងកាត់ការសម្អាត ពិន័យ ៣០លានរៀល លើករណីមិនបានអនុវត្តតាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន ពិន័យ ៣០លានរៀលទៀតចំពោះករណីមិនបានបូមសំណល់វាវពីស្រះស្តុកទៅធ្វើការសម្អាតឱ្យអស់ទៅតាមការតម្រូវរបស់ក្រសួងបរិស្ថាន និងពិន័យ ៣០លានរៀលបន្ថែមទៀត ករណីដំណើរការអាជីវកម្មដោយពុំទាន់មានការឯកភាពលើរបាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យនៅច្រកចេញតែមួយនៃក្រសួងបរិស្ថានឱ្យបានមុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ករណីក្រុមហ៊ុនល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាមផ្លូវតុលាការ និងច្បាប់ជាធរមាន។

បើតាមការបញ្ជាក់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ក្រុមហ៊ុននេះធ្លាប់បានបង្ហូរសំណល់រាវបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងទឹកស្ទឹងសង្កែចំនួន៣លើកមកហើយ ដោយគិតទាំងលើកនេះទៀត។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ មានត្រីមួយចំនួនពុលងាប់អណ្តែតនៅលើទឹកស្ទឹងសង្កែដោយសារតែក្រុមហ៊ុនខាងលើនេះបានបង្ហូរសំណល់រាវម្យ៉ាងចូលក្នុងទឹកស្ទឹងសង្កែដែលមាន ទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក