ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ល្ងាចនេះសម្ដេចតេជោនឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ១៥១នាក់នៅវិមានសន្ដិភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានចំនួន ១៥១នាក់នៅវិមានសន្ដិភាព ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។

ជំនួបនេះធ្វើឡើងបន្ទាប់ពីសម្ដេចបង្ហើបថា សម្ដេចនឹងចំណាយពេលមួយដើម្បីសំណេះសំណាល និងផ្ដល់គ្រឿងឥស្សរិយយសដល់ក្រុមអ្នកសារព័ត៌មានដែលតាមសម្ដេចកាលពីកន្លងទៅ។ បន្ទាប់ពីជំនួបសំណេះសំណាលសម្ដេចតេជោក៏ផ្ដល់កិត្តិយសពិសារអាហារល្ងាចជាមួយអ្នកសារព័ត៌មានទាំងអស់ផងដែរ។

សម្ដេចតេជោនឹងលាលែងតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ដោយផ្ដល់ឱកាសដល់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណ្តិតទី៧ បន្ត។ សម្ដេចតេជោបានប្រកាសថា ការលាលែងតំណែងសម្ដេចជានាយករដ្ឋមន្ត្រីគឺដើម្បីស្ថេរភាព សន្ដិភាព និងការបន្តរីកចម្រើនរបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក